khmer eng
  • ឯកឧត្តម ម៉ាន់ ឈឿន ជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋដែលចូលនិវត្ត ចាស់ជរា ខ្សត់ខ្សោយខ្វះខាតជីវភាព តាមសង្កាត់ទាំង១០
     
    ចែករំលែក ៖

    រសៀលថ្ងៃពុធ ទី៨ ខែមករា ឆ្នាំ២០២៥ គោរព និងចូលរួមប្រតិបត្តិបន្តកម្មវីធីមនុស្សធម៌ប្រចាំខែមករា ជាមួយអនុសាខាកាកបាតក្រហម និងសមាគមនារី ដើម្បីសន្តិភាព និងការអភិវឌ្ឍខណ្ឌទួលគោក រាជធានីភ្នំពេញ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី១ បានចុះជួបផ្ទាល់បងប្អូនប្រជាពលរដ្ឋដែលចូលនិវត្ត ចាស់ជរា ខ្សត់ខ្សោយខ្វះខាតជីវភាព តាមសង្កាត់ទាំង១០ ព្រមទាំងបានជួយឧបត្ថម្ភ អង្ករ ចំនួន១.០០០គីឡូក្រាម ថវិកា ជាង១លានរៀល និងកន្សែងពោះគោ ចំនួន៥៦កន្សែង ក្រោមម្លប់ នៃសុខសន្តិភាពពេញផ្ទៃប្រទេស យើងបន្តរួមសាមគ្គីស្រឡាញ់រាប់អានជួយគ្នាទៅវិញទៅមករួមរស់ជាជួយគ្នាឲ្យកាន់តែសុខដុមរមនាយូរអង្វែងឆ្នាំរហូតតទៅ។


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត